Animation Movies

Action Movies

Comedy Movies

Animation Movies

Action Movies

Featured Movies

បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​រឿង​ ៩ យ៉ាង​ មុន​ពេលចូលគេង :


បុគ្គល​ជោគជ័យ​តែង​ចាត់​ទុក​សុខភាព​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវការ​និង​ផ្លូវ​ចិត្ត​។ ហេតុ​នេះ​ ទម្លាប់​នៃ​ការ​ទទួល​ទាន​ដំណេក​គឺ​ជា​កត្តា​គន្លឹះ​។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​អាន​សៀវភៅ​​ជា​កិច្ច​ការ​ចុង​ក្រោយ​បំផុត​មុន​នឹង​ចូល​គេង។​ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​ ៩ យ៉ាង​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ពេល​ចូល​គេង​៖
១. អានសៀវភៅ ៖ អ្នកជំនាញបាន​អះអាង​ដូច​ៗ​គ្នា​ថា​ កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង​ គឺ​អាន​សៀវភៅ។
២. ធ្វើ​បញ្ជី​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​៖ ស្ងប់​ចិត្ត​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់​។ ហេតុ​នេះ​ ការ​ធ្វើ​បញ្ជី​កិច្ចការ​ដែល​មិន​ទាន់​បាន​បញ្ចប់​ដែល​នឹង​​ត្រូវ​ធ្វើប​ន្ត​នៅ​ថ្ងៃ​ក្រោយ​ គឺ​ជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​​ជ្រះ​ស្រឡះ។
៣. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​៖ ប្រការ​សំខាន់​មួយ​ដែល​គេ​គួរ​ធ្វើ​មុន​ពេល​គេង គឺ​ចំណាយ​ពេល​វេលា​ជាមួយ​ប្តី​ ប្រពន្ធ ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម​។ នេះ​ជា​វិធីមួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ និង​ចែក​រំលែក​បទពិសោធន៍​ប្រចាំ​ថ្ងៃ។
៤. ពិចារណាកិច្ចការដែលបានធ្វើកន្លង​មក ​ហើយ​ ឬ​សរសេរ​នូវ​រឿង​រ៉ាវ​ល្អ​ៗ​បី​ បួន​យ៉ាង​ ដែល​ជួួយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។
៥. សមាធិ៖ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ ធ្វើ​សមាធិ​ ១០ នាទី​មុន​គេង។
៦. ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់​គ្រាន់​៖ ដោយ​សារ​ភាព​មមាញឹក​ក្នុង​មុខ​របរ​មនុស្ស​មួយ​ចំនួន​ ​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគ​ជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជានិច្ច​។
៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គល​ជោគជ័យ​មិន​ធ្វើការ​ងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ីម៉ែល ឬ​ព្យាយាម​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ងារ​មុន​ពេល​គេ​ង​ទេ។
៨. បង្កើត​គំនិត​វិជ្ជមាន៖ ទោះ​បី​ជួប​រឿង​អវិជ្ជមាន​នៅ​ពេល​ថ្ងៃច្រើន​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ជោគ​ជ័យ​តែង​កាត់​ផ្តាច់​ខ្លួន​ចេញពី​គំនិត​អវិជ្ជមាន​ទាំង​នោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។
៩. នឹកដល់​ជោគ​ជ័យ​ថ្ងៃ​ស្អែក : ភាពជោគជ័យគឺមកពីការចេះរៀបចំខ្លួនឯង និងផែនការទុកជាមុន ។

រក្សាសិទ្ធិដោយ: សុភាសិតខ្មែរ

ទស្សនៈលោក ស៊ី ជិនពីង ល្អៗ

ប្រធានាធិបតី សុី ជិន ពីង និយាយថា:

កាលខ្ញុំនៅពីក្មេង ខ្ញុំជាមនុស្សអាត្មានិយមបំផុត ខ្ញុំតែងរើសអ្វីដែលល្អបំផុតសំរាប់ខ្លួនឯង.. យូរៗទៅមនុស្សដែលនៅជុំវិញខ្លួនខ្ញុំ ចាប់ផ្តើមដើរចេញពីខ្ញុំម្តងម្នាក់ៗ ខ្ញុំមិនដែលគីតថាជាកំហុសរបស់ខ្ញុំនោះទេ តែខ្ញុំរិះគន់ និងបន្ទោសមនុស្សទាំងអស់នោះ...
ឪពុករបស់ខ្ញុំបានផ្តល់ 3 ប្រយោគដែលជួយជិវិតខ្ញុំ...

#1

ថ្ងៃមួយឪពុករបស់ខ្ញុំបានចំអិនមី 2 ចានដាក់នៅលើតុ ចានមួយមានស៊ុតនៅពីលើ ហើយចានមួយទៀតមិនមានស៊ុតនោះទេ គាត់និយាយមកកាន់ខ្ញុំ “កូនប្រុស ឯងរើសមួយទៅ តើចានមួយណាដែលឯងចង់ញាំ" កាលនោះស៊ុតពីបាករកណាស់ ហើយមានឱកាសបានញាំតែពេលបុណ្យធំៗប៉ុណ្ណោះ ប្រាកដណាស់គឺ ខ្ញុំរើសយកចានដែលមានស៊ុតហើយចាប់ផ្តើមញាំដោយអារម្មណ៍ត្រេកអរចំពោះការជ្រើសរើសរបស់ខ្លួនឯង តែនៅពេលឪពុករបស់ខ្ញុំញាំមីរបស់គាត់ ខ្ញុំឃើញមានស៊ុតដល់តែ 2 គ្រាប់នៅពីក្រោមមីរបស់គាត់ ខ្ញុំអារម្មណ៍សោកស្តាយ និងខកបំណងចំពោះការសំ
រេចចិត្តរបស់ខ្លួនឯង... ឪពុករបស់ខ្ញុំញញឹម ហើយនិយាយមកកាន់ខ្ញុំថា "កូនប្រុស កូនចូរចាំថាអ្វីដែលឃើញដោយភ្នែករបស់កូន វាអាចនិងមិនពិតដូចដែលមើលឃើញ... បើកូនមានចេតនា និង កេងយកផលប្រយោជន៍ពីអ្នកដទៃ
កូនអាចនិងបាត់បង់អ្វីជាច្រើននៅពេលក្រោយ"

#2

ថ្ងៃបន្ទាប់ ឪពុករបស់ខ្ញុំក៏ចំអិនមី 2 ចានដដែល:
ចានមួយមានស៊ុតនៅពីលើ ឯចានមួយទៀតមិនមានស៊ុត
គាត់ដាក់ចានទាំងពីរនៅលើតុ ហើយឲ្យខ្ញុំរើសដោយនិយាយថា "កូនប្រុស ឯងរើសទៅ ចង់បានចានមួយណា?"
លើកនេះខ្ញុំឆ្លាតជាងមុន លើកនេះខ្ញុំរើសយកចានដែលមិនមានស៊ុតនៅពីលើនោះទេ តែអ្វីដែលភ្ញាក់ផ្អើល នៅពេលដែលខ្ញុំកាយមីរបស់ខ្ញុំ ខ្ញុំមិនឃើញមានស៊ុតសូម្បីតែមួយគ្រាប់ ឪពុករបស់ខ្ញុំញញឹម ហើយនិយាយមកកាន់ខ្ញុំថា "កូនប្រុស ឯងមិនអាចពឹងផ្អែកលើបទពិសោធន៍រហូតនោះទេ ព្រោះពេលខ្លះជិវិតអាច និងកុហកបោកប្រាស់ឯង រឺ លេងសើចនិងឯង ដូចច្នេះចូរទុកវាជាមេរៀន ឯងមិនអាចរៀនវាបានពីក្នុងសៀវភៅនោះទេ"

#3

ថ្ងៃទី 3 ឪពុកខ្ញុំចំអិនមី 2 ចានដដែល ដោយចានមួយមាន
ស៊ុតនៅពីខាងលើ និងចានមួយទៀតមិនមានស៊ុតនៅពីខាងលើ គាត់បានដាក់ចានទាំង 2 នៅលើតុ ហើយនិយាយមកកាន់ខ្ញុំថា "កូនប្រុស ឯងរើសទៅ ចង់បានចានមួយណា?"
លើកនេះខ្ញុំប្រាប់ទៅគាត់វិញថា "ពុករើសមុនចុះ ព្រោះពុកជាមេគ្រួសារ ជាអ្នកលះបង់គ្រប់យ៉ាងដើម្បីគ្រួសារនេះ"
ឪពុករបស់ខ្ញុំមិនបានបដិសេធ ហើយរើសយកចានមីដែលមាន
ស៊ុតនៅខាងលើ បន្ទាប់មកខ្ញុំក៏ញាំមីរបស់ខ្ញុំ ដោយខ្ញុំដឹងក្នុងចិត្តយ៉ាងច្បាស់ថា និងមិនមានស៊ុតក្នុងចានមីរបស់ខ្ញុំទេ តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺ មានស៊ុតដល់ទៅ 2 គ្រាប់នៅក្រោមមី
របស់ខ្ញុំ.....
ឪពុករបស់ខ្ញុំញញឹម ហើយមើលមកខ្ញុំក្នុងក្រសែភ្នែកដែលពោពេញទៅដោយក្តីស្រឡាញ់ "កូនប្រុស ឯងត្រូវចងចាំថា នៅពេលដែលឯងគីតថា និងផ្តល់អ្វីដែលល្អដល់អ្នកដទៃ អ្វីដែលល្អៗវានិងកើតឡើងមកលើខ្លួនឯងដោយធម្មជាតិរបស់វា"
ខ្ញុំតែងតែចងចាំសំដី 3 ប្រយោគនេះជានិច្ច ដែលនាំខ្ញុំឲ្យមកដល់ភាពជោគជ័យក្នុងជិវិត.....។
by Facebook

ម្ចាស់ផ្ទះ ឬម្ចាស់អចលនទ្រព្យដែលឆ្លាតវៃត្រូវដឹងថាការទាក់ទាញអ្នកជួលជាជនបរទេសវាជាការជួលដ៏ល្អហើយវាជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយដើម្បីទទួបានប្រាក់ចំណូលជាច្រើនពីអចលនទ្រព្យរបស់ពួកគេ។ ដូច្នេះតើអ្នកទាក់ទាញអ្នកជួលជាជនបរទេសមកជួលអចលនទ្រព្យរបស់អ្នកដោយរបៀបណា?

១.ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមអនឡាញ៖ អ្នកជួលជាជនបរទេសតែងតែស្វែងរកផ្ទះជួលតាមអនឡាញមុននឹងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកអ្នកត្រូវផ្សព្វផ្សាយអចលនទ្រព្យ របស់អ្នកតាមប្រព័ន្ធអនឡាញណាមួយចាប់ពីរយៈពេល៣ខែឡើងទៅមុននឹងអាចរកអ្នកជួលបាន។ ការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ Realestate.com.kh គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីឱ្យដល់អ្នកជួលជាជនបរទេស។

២.រូបថត៖ ជនបរទេសកម្រនឹងមកមើលអចនទ្រព្យបានដោយផ្ទាល់នោះទេ ដោយសារពួកគេជាជនចំណូលថ្មីដែលមករស់នៅក្នុងតំបន់។ ពួកគេផ្អែកទៅលើរូបភាពដែលមានគុណភាពខ្ពស់ដូច្នេះត្រូវប្រើកាមេរ៉ាដ៏ល្អលមួយ ចូរកុំប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នក! រូបថតអចលនទ្រព្យត្រូវតែច្បាស់ហើយថតចេញពី កាមេរ៉ាដែលគុណភាពខ្ពស់។

៣.សេវាកម្ម៖ អ្នកជួលបរទេសផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ពួកគេអាចធ្វើការរស់ជាមួយកូនក្មេងតូចៗ ដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានទីតាំងនៅជិតសាលារៀនវាពិតជាល្អមែនទែន។ សាលារៀនជាផ្នែកដ៏សំខាន់មួយនៃសហគម ជនបរទេសដែលផ្លាស់ទីលំនៅមករស់នៅជាមួយកូនក្មេងតូចៗរបស់ពួកគេ។

៤.ការរៀបចំ៖ តើមានគ្រឿងសង្ហារឹមគ្រប់គ្រាន់ដែរឬទេ? ត្រូវរៀបចំឱ្យបានល្អដើម្បីផ្ដល់នូវគ្រឿងសង្ហារឹមដែលពួកគេត្រូវការដើម្បីជួយឱ្យជនបរទេសបានចាប់ផ្ដើមរស់នៅក្នុងប្រទេសកម្ពុជាបាន។

៥.ភាពស្រស់ស្អាត៖ មធ្យោបាយតែមួយប៉ុណ្ណោះដែលអ្នកអាចកំណត់តម្លៃជួលបានគឺថាតើអចលនទ្រព្យដែលអ្នកកំពុងតែជួល មើលទៅល្អដែរឬទេ? ចូរយករបស់របរផ្ទាល់ខ្លួនទាំងឡាយចេញឱ្យអស់ជញ្ជាំងមើលទៅមានភាពស្រស់ស្អាតមានសោភ័ណ្ណភាព បង្ហាញនូវលក្ខណៈពិសេសនៃអចលនទ្រព្យរបស់អ្នកនៅក្នុងរូបភាព ហើយរៀបរាប់ព័ត៌មានលម្អឹតនៃអចលនទ្រព្យរបស់អ្នកឱ្យបានច្បាស់អំពីលក្ខណៈពិសេសដែលមិនបានបង្ហាញនោះហើយគឺជាការផ្សព្វផ្សាយដែលល្អបំផុតនោះ។

៦.​សុវត្ថិភាព៖ សុវត្ថិភាពគឺជារឿងដែលសំខាន់បំផុតសម្រាប់អ្នកជួលជាជនបរទេសដូច្នេះត្រូវយកចិត្តទុកដាក់ពន្យល់អំពីសុវត្ថិភាពលើអចលនទ្រព្យរបស់អ្នកដែលមានដូចជា៖ កាមេរ៉ាសុវត្ថិភាព សន្តិសុខ របងការពារ អ្នកជិតខាងមានសន្ដានចិត្តល្អ ហើយ់ធានាសុវត្ថិភាពសម្រាប់អ្នកដែលចូលរស់នៅថ្មី។ អត្ថបទ​លម្អិត​សូម​​អាន realestate.com.kh

សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ

 ​វា​ជា​សញ្ញាណ​ដែល​បង្ហាញ​ថា​ ​​ដល់​ពេល​ដែល​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​អាជីវកម្ម​ហើយ​ បាន​ជួប​រោគ​សញ្ញា​ទាំង​ ៥​យ៉ាង​នេះ។

១) ​​អ្នក​មើល​ឃើញ​ពី​ឱកាស​ជុំវិញ​ខ្លួន៖​ បើ​មើល​ឃើញ​ឱកាស​​ហើយ​ តើ​គួរ​នៅ​ចាំ​អ្វី​ទៀត?​ ត្រូវ​តែ​ចាប់​ផ្ដើម​តែ​ម្ដង​ទៅ​ បើ​មិន​ដូច្នោះ​ទេ​ឱកាស​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ជា​មិន​ខាន។

២) ​អ្នក​​មាន​ទម្លាប់​​ធ្វើ​​ការងារ​​កាន់​តែ​​យូរ​ និង​ច្រើន​ជាង​មុន៖ នៅ​ពេល​ដែល​​​លោក​អ្នក​កាន់​តែ​លះបង់​ពេល​វេលា​ដើម្បី​​ធ្វើ​ការងារ​​ ​ហើយ​មាន​ទម្លាប់​ថា​ មិន​ឈប់​បើ​ធ្វើ​ការងារ​មិន​ទាន់​ហើយ។ នោះ​គឺ​ជា​រោគសញ្ញា​មួយ​បង្ហាញ​ថា​ លោក​អ្នក​​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​បាន​ហើយ។

៣) ​អ្នក​មាន​សំណួរ​ជា​ច្រើន៖ បើ​មាន​ទម្លាប់​ជា​មនុស្ស​មាន​សំណួរ​​ច្រើន​ ចង់​ដឹង​ចង់​ឭ​ច្រើន​នោះ​​​ នោះ​គឺ​ដល់​ពេល​​ដែល​លោក​អ្នក​អាច​​ប្រែ​ខ្លួន​ជា​អ្នក​មាន​ចម្ងល់​ច្រើន​លើ​កិច្ចការ​​ធ្វើ​អាជីវកម្ម។

៤) ​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ៖ ​នេះ​ជា​ធាតុ​មួយ​ដែល​ចាំ​បាច់​ជាង​​គេ​ ​ពេល​ដែល​មនុស្ស​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ។ ​ការ​មើល​ឃើញ​ខុស​ពី​គេ​ ជា​​ដើម​ចម​បង្កើត​អ្វី​ដែល​ថ្មី​ ហើយ​អាច​ទទួល​បាន​ជោគជ័យ​ដោយ​នឹក​ស្មាន​មិន​ដល់។

៥) មើល​ឃើញ​រឿង​រ៉ាវ​​ច្រើន​​ដែល​ត្រូវ​ធ្វើ៖ ​អ្នក​មាន​ទម្លាប់​ជា​​សហគ្រិន​ គឺ​មិន​មែន​​​​ផ្ដោត​តែ​ទៅ​លើ​កិច្ចការ​តែ​មួយ​នោះ​ទេ​ ពោល​គឺ​មាន​កិច្ចការ​ជា​ច្រើន​​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​ពេល​ដំណាល​គ្នា។ គេ​មិន​ភ្លេច​ពី​គ្រួសារ​ ពី​មិត្តភក្ដិ និង​ពី​ការងារ​របស់​គេ។ បើ​អ្នក​មាន​ចំណុច​នេះ​ដែរ​នោះ​ ​លោក​អ្នក​​អាច​ក្លាយ​ជា​សហគ្រិន​បាន​ជា​មិន​ខាន៕

ដោយ៖ រតនៈ​វិភូ​​​​​​


សំណល់នៃគឺកំហឹង គឺការខាត់បង់ប្រយោជន៍

កំហឹង​ជា​ប្រតិកម្ម​ច្រឡោត​នៃ​អារម្មណ៍​ដែល​តែងតែ​កើតមាន​លើ​បុគ្គល​ម្នាក់ៗ​មិនអាច​ចៀសផុត។

ការថប់​អាម្មណ៍ និង ភាព​តានតឹង​ក្នុងចិត្ដ​បង្កជា​មូលហេតុ​នៃការ​មួម៉ៅ​ក្ដៅ​ក្រហាយ​ចំពោះ​អ្វីដែល​នៅ​ជុំវិញ​ខ្លួនយើង ធ្វើឱ្យ​យើង​ខាតបង់​ផល​ប្រយោជន៍ កេត្តិយស កេរ្តិ៍ឈ្មោះ យ៉ាង​ច្រើន និងផ្ដល់​នូវ​បញ្ហា​តាម​ក្រោយ​មិន​ចេះចប់ ក្រោយ​ទង្វើ​ដែល​យើងធ្វើ​ប្រកប​ដោយការ​ខឹងនោះ


មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​មែន​ទេ? នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​​ពេល​​​ជួប​​មនុស្ស​ថ្មី​លើក​ដំបូង

មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​មែន​ទេ? នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​​ពេល​​​ជួប​​មនុស្ស​ថ្មី​លើក​ដំបូង

អ្នកណាៗក៏ចង់ទទួលបាននូវការចាប់អារម្មណ៍ពីអ្នកដទៃដែរ អ្នកមិនបាច់ប្រកែកថា អ្នកមិនចង់បានអីនោះទេ តែពេលខ្លះវាហាក់បីដូចជារឿងដ៏លំបាកមួយ ហើយក៏អាចជារឿងមួយងាយស្រួលផងដែរ ប្រសិនបើអ្នកចេះប្រើប្រាស់វិធីសាស្ត្រឲ្យបានល្អ៖
១) កុំចាក់ខ្សែពេក ហើយកុំប្រឆាំងពេក៖ នៅពេលដែលអ្នកស្គាល់មនុស្សម្នាក់ជាលើកដំបូង អ្នកមិនគួរបញ្ចេញគំនិតរបស់អ្នកឲ្យគេបានដឹងពេកនោះទេ ព្រោះកាយវិការក៏ដូចជាពាក្យសម្ដីរបស់អ្នកអាចធ្វើឲ្យគេអាចវាយតម្លៃបានថា អ្នកជាមនុស្សបែបនេះ ហើយថាតើពួកគេអាចនឹងរាប់អានអ្នកបានដែរឬទេ?
២) កំប្លែង៖ មនុស្សកំប្លែងជាមនុស្សដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន ផ្ទុយទៅវិញ បើអ្នកមិនសូវចេះនិយាយនោះទេ អ្នកមិនបាច់ខំប្រឹងពេកនោះទេ ព្រោះថាពេលខ្លះវាអាចធ្វើឲ្យអ្នកដទៃមើលឃើញជារឿងឆ្គងទៅវិញ ដោយសារតែអ្នកមិនមែនធ្វើចេញតាមធម្មជាតិរបស់អ្នក។
៣) អារម្មណ៍ដែលអ្នកផ្ដល់ឲ្យគេ៖ អ្នកត្រូវតែទទួលស្គាល់ពេលខ្លះ មិនមានមនុស្សច្រើននោះទេ ដែលចាំពាក្យពេចន៍ដែលអ្នកបាននិយាយចេញទៅ តែពួកគេនឹងមិនងាយភ្លេចនូវអារម្មណ៍ដែលអ្នកផ្ដល់ឲ្យពួកគេ ឬធ្វើឲ្យពួកគេមាននោះទេ។
៤) ធ្វើជាអ្នកស្ដាប់៖ កុំព្យាយាមនិយាយតែម្នាក់ឯងពេក អ្នកត្រូវតែរៀនស្ដាប់អ្នកដទៃឲ្យបានច្រើនទើបជាការល្អ ស្ដាប់ពីគំនិត យោបល់ ក៏ដូចជាអារម្មណ៍ដែលពួកគេមាន ហើយព្យាយាមស្វែងយល់ថាគេជាមនុស្សបែបណា ព្រោះថានៅពេលដែលអ្នកស្ដាប់ពួកគេដោយយកចិត្តទុកដាក់ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ពេញចិត្តក្នុងការបន្តការសន្ទនាទៅមុខទៀត៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី