Showing posts with label ញឹប សុខឡា. Show all posts
Showing posts with label ញឹប សុខឡា. Show all posts

ម្ចាស់ផ្ទះ ឬម្ចាស់អចលនទ្រព្យដែលឆ្លាតវៃត្រូវដឹងថាការទាក់ទាញអ្នកជួលជាជនបរទេសវាជាការជួលដ៏ល្អហើយវាជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយដើម្បីទទួបានប្រាក់ចំណូលជាច្រើនពីអចលនទ្រព្យរបស់ពួកគេ។ ដូច្នេះតើអ្នកទាក់ទាញអ្នកជួលជាជនបរទេសមកជួលអចលនទ្រព្យរបស់អ្នកដោយរបៀបណា?

១.ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមអនឡាញ៖ អ្នកជួលជាជនបរទេសតែងតែស្វែងរកផ្ទះជួលតាមអនឡាញមុននឹងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកអ្នកត្រូវផ្សព្វផ្សាយអចលនទ្រព្យ របស់អ្នកតាមប្រព័ន្ធអនឡាញណាមួយចាប់ពីរយៈពេល៣ខែឡើងទៅមុននឹងអាចរកអ្នកជួលបាន។ ការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ Realestate.com.kh គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីឱ្យដល់អ្នកជួលជាជនបរទេស។

២.រូបថត៖ ជនបរទេសកម្រនឹងមកមើលអចនទ្រព្យបានដោយផ្ទាល់នោះទេ ដោយសារពួកគេជាជនចំណូលថ្មីដែលមករស់នៅក្នុងតំបន់។ ពួកគេផ្អែកទៅលើរូបភាពដែលមានគុណភាពខ្ពស់ដូច្នេះត្រូវប្រើកាមេរ៉ាដ៏ល្អលមួយ ចូរកុំប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នក! រូបថតអចលនទ្រព្យត្រូវតែច្បាស់ហើយថតចេញពី កាមេរ៉ាដែលគុណភាពខ្ពស់។

៣.សេវាកម្ម៖ អ្នកជួលបរទេសផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ពួកគេអាចធ្វើការរស់ជាមួយកូនក្មេងតូចៗ ដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានទីតាំងនៅជិតសាលារៀនវាពិតជាល្អមែនទែន។ សាលារៀនជាផ្នែកដ៏សំខាន់មួយនៃសហគម ជនបរទេសដែលផ្លាស់ទីលំនៅមករស់នៅជាមួយកូនក្មេងតូចៗរបស់ពួកគេ។

៤.ការរៀបចំ៖ តើមានគ្រឿងសង្ហារឹមគ្រប់គ្រាន់ដែរឬទេ? ត្រូវរៀបចំឱ្យបានល្អដើម្បីផ្ដល់នូវគ្រឿងសង្ហារឹមដែលពួកគេត្រូវការដើម្បីជួយឱ្យជនបរទេសបានចាប់ផ្ដើមរស់នៅក្នុងប្រទេសកម្ពុជាបាន។

៥.ភាពស្រស់ស្អាត៖ មធ្យោបាយតែមួយប៉ុណ្ណោះដែលអ្នកអាចកំណត់តម្លៃជួលបានគឺថាតើអចលនទ្រព្យដែលអ្នកកំពុងតែជួល មើលទៅល្អដែរឬទេ? ចូរយករបស់របរផ្ទាល់ខ្លួនទាំងឡាយចេញឱ្យអស់ជញ្ជាំងមើលទៅមានភាពស្រស់ស្អាតមានសោភ័ណ្ណភាព បង្ហាញនូវលក្ខណៈពិសេសនៃអចលនទ្រព្យរបស់អ្នកនៅក្នុងរូបភាព ហើយរៀបរាប់ព័ត៌មានលម្អឹតនៃអចលនទ្រព្យរបស់អ្នកឱ្យបានច្បាស់អំពីលក្ខណៈពិសេសដែលមិនបានបង្ហាញនោះហើយគឺជាការផ្សព្វផ្សាយដែលល្អបំផុតនោះ។

៦.​សុវត្ថិភាព៖ សុវត្ថិភាពគឺជារឿងដែលសំខាន់បំផុតសម្រាប់អ្នកជួលជាជនបរទេសដូច្នេះត្រូវយកចិត្តទុកដាក់ពន្យល់អំពីសុវត្ថិភាពលើអចលនទ្រព្យរបស់អ្នកដែលមានដូចជា៖ កាមេរ៉ាសុវត្ថិភាព សន្តិសុខ របងការពារ អ្នកជិតខាងមានសន្ដានចិត្តល្អ ហើយ់ធានាសុវត្ថិភាពសម្រាប់អ្នកដែលចូលរស់នៅថ្មី។ អត្ថបទ​លម្អិត​សូម​​អាន realestate.com.kh

មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​មែន​ទេ? នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​​ពេល​​​ជួប​​មនុស្ស​ថ្មី​លើក​ដំបូង

មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​មែន​ទេ? នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​​ពេល​​​ជួប​​មនុស្ស​ថ្មី​លើក​ដំបូង

អ្នកណាៗក៏ចង់ទទួលបាននូវការចាប់អារម្មណ៍ពីអ្នកដទៃដែរ អ្នកមិនបាច់ប្រកែកថា អ្នកមិនចង់បានអីនោះទេ តែពេលខ្លះវាហាក់បីដូចជារឿងដ៏លំបាកមួយ ហើយក៏អាចជារឿងមួយងាយស្រួលផងដែរ ប្រសិនបើអ្នកចេះប្រើប្រាស់វិធីសាស្ត្រឲ្យបានល្អ៖
១) កុំចាក់ខ្សែពេក ហើយកុំប្រឆាំងពេក៖ នៅពេលដែលអ្នកស្គាល់មនុស្សម្នាក់ជាលើកដំបូង អ្នកមិនគួរបញ្ចេញគំនិតរបស់អ្នកឲ្យគេបានដឹងពេកនោះទេ ព្រោះកាយវិការក៏ដូចជាពាក្យសម្ដីរបស់អ្នកអាចធ្វើឲ្យគេអាចវាយតម្លៃបានថា អ្នកជាមនុស្សបែបនេះ ហើយថាតើពួកគេអាចនឹងរាប់អានអ្នកបានដែរឬទេ?
២) កំប្លែង៖ មនុស្សកំប្លែងជាមនុស្សដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន ផ្ទុយទៅវិញ បើអ្នកមិនសូវចេះនិយាយនោះទេ អ្នកមិនបាច់ខំប្រឹងពេកនោះទេ ព្រោះថាពេលខ្លះវាអាចធ្វើឲ្យអ្នកដទៃមើលឃើញជារឿងឆ្គងទៅវិញ ដោយសារតែអ្នកមិនមែនធ្វើចេញតាមធម្មជាតិរបស់អ្នក។
៣) អារម្មណ៍ដែលអ្នកផ្ដល់ឲ្យគេ៖ អ្នកត្រូវតែទទួលស្គាល់ពេលខ្លះ មិនមានមនុស្សច្រើននោះទេ ដែលចាំពាក្យពេចន៍ដែលអ្នកបាននិយាយចេញទៅ តែពួកគេនឹងមិនងាយភ្លេចនូវអារម្មណ៍ដែលអ្នកផ្ដល់ឲ្យពួកគេ ឬធ្វើឲ្យពួកគេមាននោះទេ។
៤) ធ្វើជាអ្នកស្ដាប់៖ កុំព្យាយាមនិយាយតែម្នាក់ឯងពេក អ្នកត្រូវតែរៀនស្ដាប់អ្នកដទៃឲ្យបានច្រើនទើបជាការល្អ ស្ដាប់ពីគំនិត យោបល់ ក៏ដូចជាអារម្មណ៍ដែលពួកគេមាន ហើយព្យាយាមស្វែងយល់ថាគេជាមនុស្សបែបណា ព្រោះថានៅពេលដែលអ្នកស្ដាប់ពួកគេដោយយកចិត្តទុកដាក់ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ពេញចិត្តក្នុងការបន្តការសន្ទនាទៅមុខទៀត៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

* ធាតុផ្សំ៖
– សណ្តែកសៀង ១គីឡូក្រាម
– សំបកផ្លែម្នាស់មានចាស់ជាប់ខ្លះ ២គីឡូក្រាម
– ស្ករងូ ៣គីឡូក្រាម

– ទឹកចំរាញ់ពីកូនចេក ១លីត្រ (យកកូនចេកចិញ្រ្ចាំឲ្យម៉ដ្ឋ រួចលាយជាមួយស្ករងូ១លីត្រ រក្សាទុកវា១០ថ្ងៃ រួចយកទឹកវាមកប្រើ)
– ទឹកដូង ១០លីត្រ
– ធុងជ័រដែលមានចំណុះ៣០លីត្រ និងមានគម្រប។

* វិធីធ្វើ៖ – ដាក់សណ្តែកសៀងចូលក្នុងធុង រួចហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល
– ដាក់ស្ករងូ ៣គីឡូក្រាម ទឹកចំរាញ់ពីកូនចេក ១លីត្រ ចូលរួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល១៤ថ្ងៃ។

* វិធីប្រើ៖
– លាយទឹកថ្នាំខាងលើ ២ស្លាព្រាបាយ ជាមួយទឹក២០លីត្រ ស្រោចជាប្រចាំលើដំណាំ បន្លែដាំយកស្លឹកផ្សេងៗ។

* អត្ថប្រយោជន៍៖
ជួយឲ្យដំណាំ និងបន្លែរបស់យើងលូតលាស់ស្លឹកបានល្អ និងជំនួយឬសរបស់វាផងដែរ ហើយវត្ថធាតុដើមងាយរក ចំណាយអស់តិច ទទួលបានប្រសិទ្ធិភាពខ្ពស់។