Showing posts with label បច្ចេកទេសកសិកម្ម. Show all posts
Showing posts with label បច្ចេកទេសកសិកម្ម. Show all posts

របៀប ធ្វើទឹកសាប៊ូលាងចានទុកប្រើខ្លួនឯង

ចែកគ្នាដឹងផង ធ្វើទឹកសាប៊ូលាងចានទុកប្រើខ្លួនឯង

សម្ភារ៖
១. មេសាប៊ូ N70 ១គីឡូក្រាម អាចរកទិញបាននៅតាមហាងលក់គ្រឿងគីមី
២. អំបិល ១គីឡូក្រាម
៣. សារធាតុកម្ចាត់ខ្លាញ់ F24 កន្លះគីឡូក្រាម (អាចដាក់ ឫមិនដាក់ក៏បាន)
៤. ទឹកស្អាត លាងទឹកក្រូចឆ្មារ ឫក្រូចសើច ១០ទៅ១៥លីត្រ

វិធីធ្វើ៖
១. រំលាយអំបិលក្នុងទឹកក្ដៅឧណ្ហៗ ៣លីត្រ
២.កូរមេសាប៊ូ N70 និង F24 អោយចូលគ្នា ដោយដាក់ទឹកអំបិលចូលម្ដង បន្តិចៗនៅពេលកូរ
៣.ចាក់ទឹកស្អាតឬ ទឹកផ្លែក្រូចចូល
៤.កូរអោយចូលគ្នា
៥.ទុកចោលរយៈពេលកន្លះថ្ងៃ រហូតសង្កេតឃើញថាបាត់ពពុះ រួចហើយអាចច្រកទុកក្នុងដបទុកប្រើប្រាស់បានហើយ៕





វិធីផ្សាំល្ហុងសម្រាប់ដាំក្នុងផើង មានដើមទាប និងឆាប់ផ្លែ

វិធីផ្សាំល្ហុងសម្រាប់ដាំក្នុងផើង មានដើមទាប និងឆាប់ផ្លែ​​ 

សម្ភារៈ ៖


– កាំបិតមុតតូចមួយ

– ខ្សែសម្រាប់ចង

– ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ

– ស្រកីដូង

– ដីកំទេចស្លឹករុក្ខជាតិ

– ស្នៀតឈើ។


* វិធីផ្សាំ៖


-ជ្រើសរើសដើមល្ហុងញីណា ដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាំ

-បន្ទាប់មក កាត់ដើមនោះចោល ទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី។ ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើម

-យកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិច

-កាត់បញ្ចិត ជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះ

-វះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ រួចយកខ្សែរុំជុំវិញឲ្យជាប់

-ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួតឬអត់

-រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឬសដែលយើងអាចមើលឃើញនៅក្នុងថង់នោះដែលយើងអាចយកវាទៅដាំក្នុងផើងបាន

*លទ្ធផល

-រយៈពេលប្រមាណ២ខែជាងវានឹងចាប់ផ្តើមចេញផ្កា។


វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់!

រកបានហើយ បងប្អូនដែលចង់ចេះធ្វើចំណីត្រី! វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់

* ធាតុផ្សំមាន៖



  • កន្ទក់២បាវជី
  • កាកដូង១បាវជី
  • សាច់ត្រីម៉ដ្ឋ​៦គីឡូក្រាម
  • សណ្តែកសៀងកិន ៦គីឡូក្រាម
  • អតិសុខុមប្រាណ EM ១លីត្រ
  • ស្ករងូ ១គីឡូក្រាម
  • ប្រេងសណ្តែក១-២លីត្រ។

 វិធីធ្វើ៖



  • លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
  • លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង
  • បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
  • ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

ជួយស៊ែរ ចែករំលែកបន្តដល់កសិករយើងផង!
អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH