Showing posts with label Khmer. Show all posts
Showing posts with label Khmer. Show all posts

បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​រឿង​ ៩ យ៉ាង​ មុន​ពេលចូលគេង :


បុគ្គល​ជោគជ័យ​តែង​ចាត់​ទុក​សុខភាព​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវការ​និង​ផ្លូវ​ចិត្ត​។ ហេតុ​នេះ​ ទម្លាប់​នៃ​ការ​ទទួល​ទាន​ដំណេក​គឺ​ជា​កត្តា​គន្លឹះ​។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​អាន​សៀវភៅ​​ជា​កិច្ច​ការ​ចុង​ក្រោយ​បំផុត​មុន​នឹង​ចូល​គេង។​ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​ ៩ យ៉ាង​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ពេល​ចូល​គេង​៖
១. អានសៀវភៅ ៖ អ្នកជំនាញបាន​អះអាង​ដូច​ៗ​គ្នា​ថា​ កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង​ គឺ​អាន​សៀវភៅ។
២. ធ្វើ​បញ្ជី​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​៖ ស្ងប់​ចិត្ត​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់​។ ហេតុ​នេះ​ ការ​ធ្វើ​បញ្ជី​កិច្ចការ​ដែល​មិន​ទាន់​បាន​បញ្ចប់​ដែល​នឹង​​ត្រូវ​ធ្វើប​ន្ត​នៅ​ថ្ងៃ​ក្រោយ​ គឺ​ជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​​ជ្រះ​ស្រឡះ។
៣. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​៖ ប្រការ​សំខាន់​មួយ​ដែល​គេ​គួរ​ធ្វើ​មុន​ពេល​គេង គឺ​ចំណាយ​ពេល​វេលា​ជាមួយ​ប្តី​ ប្រពន្ធ ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម​។ នេះ​ជា​វិធីមួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ និង​ចែក​រំលែក​បទពិសោធន៍​ប្រចាំ​ថ្ងៃ។
៤. ពិចារណាកិច្ចការដែលបានធ្វើកន្លង​មក ​ហើយ​ ឬ​សរសេរ​នូវ​រឿង​រ៉ាវ​ល្អ​ៗ​បី​ បួន​យ៉ាង​ ដែល​ជួួយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។
៥. សមាធិ៖ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ ធ្វើ​សមាធិ​ ១០ នាទី​មុន​គេង។
៦. ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់​គ្រាន់​៖ ដោយ​សារ​ភាព​មមាញឹក​ក្នុង​មុខ​របរ​មនុស្ស​មួយ​ចំនួន​ ​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគ​ជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជានិច្ច​។
៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គល​ជោគជ័យ​មិន​ធ្វើការ​ងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ីម៉ែល ឬ​ព្យាយាម​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ងារ​មុន​ពេល​គេ​ង​ទេ។
៨. បង្កើត​គំនិត​វិជ្ជមាន៖ ទោះ​បី​ជួប​រឿង​អវិជ្ជមាន​នៅ​ពេល​ថ្ងៃច្រើន​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ជោគ​ជ័យ​តែង​កាត់​ផ្តាច់​ខ្លួន​ចេញពី​គំនិត​អវិជ្ជមាន​ទាំង​នោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។
៩. នឹកដល់​ជោគ​ជ័យ​ថ្ងៃ​ស្អែក : ភាពជោគជ័យគឺមកពីការចេះរៀបចំខ្លួនឯង និងផែនការទុកជាមុន ។

រក្សាសិទ្ធិដោយ: សុភាសិតខ្មែរ

សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ

 ​វា​ជា​សញ្ញាណ​ដែល​បង្ហាញ​ថា​ ​​ដល់​ពេល​ដែល​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​អាជីវកម្ម​ហើយ​ បាន​ជួប​រោគ​សញ្ញា​ទាំង​ ៥​យ៉ាង​នេះ។

១) ​​អ្នក​មើល​ឃើញ​ពី​ឱកាស​ជុំវិញ​ខ្លួន៖​ បើ​មើល​ឃើញ​ឱកាស​​ហើយ​ តើ​គួរ​នៅ​ចាំ​អ្វី​ទៀត?​ ត្រូវ​តែ​ចាប់​ផ្ដើម​តែ​ម្ដង​ទៅ​ បើ​មិន​ដូច្នោះ​ទេ​ឱកាស​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ជា​មិន​ខាន។

២) ​អ្នក​​មាន​ទម្លាប់​​ធ្វើ​​ការងារ​​កាន់​តែ​​យូរ​ និង​ច្រើន​ជាង​មុន៖ នៅ​ពេល​ដែល​​​លោក​អ្នក​កាន់​តែ​លះបង់​ពេល​វេលា​ដើម្បី​​ធ្វើ​ការងារ​​ ​ហើយ​មាន​ទម្លាប់​ថា​ មិន​ឈប់​បើ​ធ្វើ​ការងារ​មិន​ទាន់​ហើយ។ នោះ​គឺ​ជា​រោគសញ្ញា​មួយ​បង្ហាញ​ថា​ លោក​អ្នក​​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​បាន​ហើយ។

៣) ​អ្នក​មាន​សំណួរ​ជា​ច្រើន៖ បើ​មាន​ទម្លាប់​ជា​មនុស្ស​មាន​សំណួរ​​ច្រើន​ ចង់​ដឹង​ចង់​ឭ​ច្រើន​នោះ​​​ នោះ​គឺ​ដល់​ពេល​​ដែល​លោក​អ្នក​អាច​​ប្រែ​ខ្លួន​ជា​អ្នក​មាន​ចម្ងល់​ច្រើន​លើ​កិច្ចការ​​ធ្វើ​អាជីវកម្ម។

៤) ​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ៖ ​នេះ​ជា​ធាតុ​មួយ​ដែល​ចាំ​បាច់​ជាង​​គេ​ ​ពេល​ដែល​មនុស្ស​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ។ ​ការ​មើល​ឃើញ​ខុស​ពី​គេ​ ជា​​ដើម​ចម​បង្កើត​អ្វី​ដែល​ថ្មី​ ហើយ​អាច​ទទួល​បាន​ជោគជ័យ​ដោយ​នឹក​ស្មាន​មិន​ដល់។

៥) មើល​ឃើញ​រឿង​រ៉ាវ​​ច្រើន​​ដែល​ត្រូវ​ធ្វើ៖ ​អ្នក​មាន​ទម្លាប់​ជា​​សហគ្រិន​ គឺ​មិន​មែន​​​​ផ្ដោត​តែ​ទៅ​លើ​កិច្ចការ​តែ​មួយ​នោះ​ទេ​ ពោល​គឺ​មាន​កិច្ចការ​ជា​ច្រើន​​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​ពេល​ដំណាល​គ្នា។ គេ​មិន​ភ្លេច​ពី​គ្រួសារ​ ពី​មិត្តភក្ដិ និង​ពី​ការងារ​របស់​គេ។ បើ​អ្នក​មាន​ចំណុច​នេះ​ដែរ​នោះ​ ​លោក​អ្នក​​អាច​ក្លាយ​ជា​សហគ្រិន​បាន​ជា​មិន​ខាន៕

ដោយ៖ រតនៈ​វិភូ​​​​​​


សំណល់នៃគឺកំហឹង គឺការខាត់បង់ប្រយោជន៍

កំហឹង​ជា​ប្រតិកម្ម​ច្រឡោត​នៃ​អារម្មណ៍​ដែល​តែងតែ​កើតមាន​លើ​បុគ្គល​ម្នាក់ៗ​មិនអាច​ចៀសផុត។

ការថប់​អាម្មណ៍ និង ភាព​តានតឹង​ក្នុងចិត្ដ​បង្កជា​មូលហេតុ​នៃការ​មួម៉ៅ​ក្ដៅ​ក្រហាយ​ចំពោះ​អ្វីដែល​នៅ​ជុំវិញ​ខ្លួនយើង ធ្វើឱ្យ​យើង​ខាតបង់​ផល​ប្រយោជន៍ កេត្តិយស កេរ្តិ៍ឈ្មោះ យ៉ាង​ច្រើន និងផ្ដល់​នូវ​បញ្ហា​តាម​ក្រោយ​មិន​ចេះចប់ ក្រោយ​ទង្វើ​ដែល​យើងធ្វើ​ប្រកប​ដោយការ​ខឹងនោះ


ក្បួន​តម្រា​ខ្មែរ​ ក្នុង​ការ​មើល​លាភ​ប្រចាំ​ឆ្នាំ

នេះ​គឺ​ជា​ក្បួន​ចាស់​បុរាណ​ខ្មែរ សម្រាប់​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​មើល​អំពី​ជោគ​លាភ​ប្រចាំ​ឆ្នាំ​របស់​បុគ្គល​នីមួយៗ ។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​អនុវត្ត​ដូច​ខាង​ក្រោម៖


១. វិធី​ប្រើ​ក្បួន៖


ឲ្យ​តាំង​អាយុ​ហោរា ( អាយុ​របស់​អ្នក​ដែល​ចង់​ទាយ ) យក ១២ គុណ ហើយ​យក ៧ ហារ សេសសល់ ទាយ​តាម​សម្លោក​ដូច​ខាង​ក្រោម!

២.មើល​លទ្ធផលទស្សន៍ទាយ៖

សេស ១ ៖ នឹង​កើត​រឿងរាវ​ព្រោះ​សត្វ ឬ ចោរ​លួច​ទ្រព្យ មាន​ជម្ងឺ​បៀតបៀន កូន​ប្រពន្ធ​បែក​ចិត្ត​ពី​ខ្លួន ។ ( គ្មាន​លាភ​ផល​សោះ )

សេស ២ ៖ នឹង​បាន​កូន​ប្រពន្ធ​ជា​ទី ស្រឡាញ់ មាន​មិត្ត​ពី​ទិស​បូព៌​ នាំ​លាភ ឬ ទ្រព្យ មាសប្រាក់​មក​ឲ្យ ។

សេស ៣ ៖ ក្រែប​ភ្លើង​ឆេះ ឬ មាន​ទំនាស់​ពី​មនុស្ស​សប្បុរ​ខ្មៅ​នៅ​ទិស​អគ្នេហ៍​នាំ​រឿង ។

សេស ៤ ៖ នឹង​បាន​ស្រែ​ចំការ ទី​លំនៅ ដោយ​មាន​មនុស្ស​ពី​ទិស​ទក្សិណ នាំ​យក​មក​ឲ្យ ។

សេស ៥ ៖ នឹង​បាន​លាភ​សក្ការៈ​​ពី​អ្នក​ធំ ឬ សមណៈ ហើយ​បាន​យសសក្តិ​ជា​ទី​គាប់​ចិត្ត ។

សេស ៦ ៖ នឹង​បាន​ស្រែ​ចំការ​ស្ដុកស្ដម្ភ ឧត្តម​ល្អ​ណាស់ ព្រម​ទាំង​គ្រឿង​ប្រើប្រាស់​ផ្សេង ៗ ដោយ​មិត្ត​នាំ​យក​មក​ឲ្យ ។

សេស ០ ៖ នឹង​ប្រាស​ចាក​ពី​ទី​លំនៅ នឹង​កើត​រឿង​រ៉ាវ​ខូចខាត សត្វ​ជើង​ពីរ ឬ ជើង​បួន ឬ ប្ដី​ប្រពន្ធ​កូន ត្រូវ​ព្រាត់ប្រាស់ ។

ឧទាហរណ៍ៈ ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ យក ២៤ x ១២ = ២៨៨ បន្ទាប់​មក យក ២៨៨ ៖ ៧ = ៤១ សេសសល់ ១ ដូច្នេះ ខ្ញុំ​ត្រូវ​ត្រង់​សេស ១ ដែល​ត្រូវ​ចោរ​លួច​ម៉ូតូ នៅ​ក្នុង​ឆ្នាំ ដែល​ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ​នេះ… ។